ដើម្បីស្តាប់ព័ត៌មាននេះ
ប្រទេសកម្ពុជាព្រមានប្រទេសថៃថា
កម្ពុជានឹងលើកយកបញ្ហាព្រំដែនទៅដាក់
ក្នុងកិច្ចប្រជុំអាស៊ាន។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖
ប្រទេសកម្ពុជា
នៅថ្ងៃពុធនេះ បានព្រមានជាចំហ
ចំៗថា នឹងលើកយកបញ្ហា
ព្រំដែនទៅនិយាយ
ដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្ត
ទៅនៅហួរ ហ៊ីន ប្រទេសថៃ នាចុងខែតុលាខាងមុខនេះ ប្រសិនបើប្រទេសថៃ
ពុំបានឆ្លើយតបទៅនឹងលិខិតជាផ្លូវការរបស់ខ្លួននោះទេ
។
កាលពីថ្ងៃច័ន្ទ
ក្រសួងការបរទេសកម្ពុជា
បានផ្ញើរលិខិតជាផ្លូវការមួយច្បាប់ទៅ
កាន់ក្រសួងការបរទេសថៃ ដោយបានថ្លែងស្វាគមន៍គម្រោងបង្កើតអង្គការអព្យា
ក្រិតអាស៊ានមួយ
ដើម្បីដោះស្រាយជម្លោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា
និង
ប្រទេសថៃ។ក៏ប៉ុន្តែមួយថ្ងៃក្រោយមក
លោកThani
Thonpakdi អ្នកនាំពាក្យរង
ក្រសួងការបរទេសថៃ
បានថ្លែងប្រាប់កាសែត The
Nation របស់ថៃ
ថា លោក
រដ្ឋមន្រ្តីការបរទេសថៃ
Kasit Piromya
ពុំបានស្នើឲ្យមានយន្តការអាស៊ានណា
មួយ
ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងថៃ
និងកម្ពុជាទេ ។
លោកឧបនាយករដ្ឋមន្រ្តី
ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
បាន
ថ្លែងប្រាប់ក្នុងអង្គសន្និសីទកាសែតនៅថ្ងៃនេះថា
លោកនាយករដ្ឋមន្រ្តីហ៊ុន
សែន មានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូរជំហរ
និងទស្សនៈរបស់ថៃភ្លាមៗបែបនេះ។
លោក
ហោ ណាំហុង បានមានប្រសាសន៍ថា
ប្រសិនណាបើប្រទេសថៃពុំឆ្លើយ
តបជាផ្លូវការចំពោះលិខិតរបស់ក្រសួងការបរទេសកម្ពុជាទេ
នោះលោកនាយក
រដ្ឋមន្រ្តីហ៊ុន
សែននឹងលើកយកបញ្ហានេះទៅនិយាយក្នុងកិច្ចប្រជុំកំពូលអាស៊ាន
តែម្តង។
"បញ្ហាព្រំដែនជាបញ្ហាសំខាន់។
យើងមិនអាចដោះស្រាយតាមរយៈអ្នកនាំពាក្យ
បានទេ
មិនអាចដោះស្រាយ តាមសារព័ត៌មានបានទេ។
ឥឡូវនេះ ស្ថិតនៅក្នុង
សភាពការណ៍ហ្នឹង
ដោយអត់មានការឆ្លើយតបពីប្រទេសថៃចំពោះលិខិតរបស់
ខ្ញុំ
សម្តេចតេជោ ហ៊ុន សែន
អាចលើកយកបញ្ហានេះ
នៅការប្រជុំកំពូលអាស៊ាន
នៅ
ថ្ងៃមុខនេះ"។
លោក ហោ ណាំហុង បានបញ្ជាក់ទៀតថា
លោកពុំអាចប្រាប់ជាមុនទេថា តើ
លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែននឹងលើកយកបញ្ហាអ្វីខ្លះទៅនិយាយនោះ។
មន្រ្តីស្ថានទូតថៃប្រចាំនៅប្រទេសកម្ពុជាពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ
នៅថ្ងៃនេះ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកPanitan Watanayagorn
អគ្គលេខាធិការរងរបស់នាយករដ្ឋមន្រ្តីថៃសម្រាប់កិច្ចកិច្ចការនយោបាយ និងជា
អ្នកនាំពាក្យស្តីទីរបស់រដ្ឋាភិបាលថៃ
បានថ្លែងប្រាប់VOAសម្លេងសហរដ្ឋអាមេរិក
តាមរយៈទូរស័ព្ទពីក្រុងបាងកកមកថា
ក្រសួងការបរទេសថៃនឹងឆ្លើយតបលិខិត
ជាផ្លូវការមកក្រសួងការ
បរទេសកម្ពុជាវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ។
លោកPanitanបានបញ្ជាក់ទៀតថា
ជំហររបស់ថៃចង់ដោះស្រាយបញ្ហាព្រំដែន
តាមរយៈការចរចាទ្វេភាគីជាជាងលើកយកបញ្ហានេះដាក់នៅក្នុងកិច្ចប្រជុំកំពូល
អាស៊ាន។
"ប្រទេសថៃនិងប្រទេសកម្ពុជាគួរតែអង្គុយចុះ
ហើយជជែកគ្នា ដោយយោងទៅ
លើកិច្ចព្រមព្រៀង
ដែលយើងនឹងអនុវត្តទៅតាមអនុស្សរណៈនៃការយោគយល់
គ្នា"។
ប្រទេសថៃ
និង ប្រទេសកម្ពុជា
មានជម្លោះបញ្ហាព្រំដែននៅតំបន់ប្រាសាទព្រះ
វិហារដែលមានវ័យ ចំណាស់ប្រមាណជាង៩០០ឆ្នាំ
អស់រយៈពេលជាង១ឆ្នាំមក
ហើយ ក៏ប៉ុន្តែភាគីទាំងពីរបានសច្ចាថា
នឹងដោះស្រាយបញ្ហាព្រំដែននេះតាម
រយៈការចរចាទ្វេភាគី
និងទៅតាមយន្តការដែលមានស្រាប់។
រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕