លោក ហ៊ុន សែន កោតសរសើរចំពោះចៅក្រមខ្មែរដែលបានធ្វើការងារល្អ
ជាងបរទេស នៅក្នុងដំណើរការកាត់ទោសឌុច។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ដោយមានមោទនភាពចំពោះ
ចៅក្រម ព្រះរាជអាជ្ញា និង មេធាវីខាងភាគីកម្ពុជា ថាបានបំពេញកិច្ចការងារ
យ៉ាងល្អប្រសើរជាងចៅក្រមបរទេស នៅក្នុងដំណើរការកាត់ទោសកាំង ហ្គេច
អ៊ាវហៅ ឌុច ដែលជាអតីតមេគុកទួលស្លែង ។
"គម្បីមានមោទនភាពចំពោះចៅក្រម ព្រះរាជអាជ្ញា និងមេធាវី របស់យើង
ដែលធ្វើការអត់ចាញ់បរទេសទេ ។ ខ្ញុំមានមោទនភាពណាស់" ។
ការថ្លែងកោតសរសើររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងក្រោយ
ពេលជំនួបគ្នាមួយរវាងលោក Cling Willianson ឯកអគ្គរដ្ឋទូតគោចរណ៍ទទួល
បន្ទុកឧក្រិដ្ឋកម្មសង្រ្គាមជាមួយនិងលោកឧបនាយករដ្ឋមន្រ្តី សុខ អានរដ្ឋមន្រ្តី
ទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីនៅក្នុងសាលាក្តីខ្មែរក្រហមជាច្រើនរូបទៀត
ដើម្បីពិភាក្សាគ្នាអំពីភាពរីកចម្រើននៅក្នុងសាលាក្តីខ្មែរក្រហម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាសាធារណៈ នៅក្នុងពិធីប្រគល់
សញ្ញាប័ត្រមួយដល់និស្សិតនៅសកលវិទ្យាល័យបៀលប្រាយ នៅវិទ្យាជាតិ
អប់រំនៅថ្ងែពុធនេះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបញ្ជាក់ថា ការកាត់
សេចក្តី គឺ ជាសិទ្ឋិរបស់តុលាការ ។ ក៏ប៉ុន្តែអ្វីដែលយើងកត់សម្គាល់តាំងពី
ប្រធានអង្គបុរេជំនុំជំរះ រហួតដល់ការសាកសួរ គឺមិនធម្មតាទេ ។
"ខ្ញុំមិនបង្អាប់បរទេសទេ ក៏ប៉ុន្តែក្នុងឋានៈជាជនជាតិខ្មែរ ខ្ញុំត្រូវតែមានមោទន
ភាពជាមួយនឹងមន្រ្តីនៅក្នុងអង្គជំនុំជំរះនេះ ។ អាហ្នឹងយើ់ងមើលបង្ហាញ
ហើយគុណភាពនៃដំណើរការអង្គជំនុំជំរះនេះ ដែលមុននេះគេថាខ្មែរមិនកើត
ឥឡូវយើងបានបង្ហាញមើលធ្វើជាកើតជាមួយគេមើល" ។
សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយមានការចូលរួមពីអង្គការ
សហប្រជាជាតិ បានបន្តបើកសវនាការកាត់ទោស កាំង ហ្គេចអ៊ាវហៅ ឌុច
អតីតមេគុកទួលស្លែង ដែលចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមឧក្រិដ្ឋកម្ម
ប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម និង មនុស្សឃាត បន្ទាប់
ពីមនុស្សប្រមាណជាង ១៣០០០ នាក់ ត្រូវបានកាប់សម្លាប់នៅក្នុងមន្ទីរឃុំ
ឃាំងគុកទួលស្លែង ។
លោកឆាង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជាក់ថា យើងពិបាក
ក្នុងការវាយតម្លៃទៅលើភាគីណាល្អជាងភាគីណាមួយនោះ ក៏ប៉ុន្តែជាទូទៅ
ប្រសិនណាបើយើងមើលជារួមនៅក្នុងការសាកសួររវាងភាគីខ្មែរ និងភាគី
បរទេសម្នាក់សុទ្ធតែមានមូលដ្ឋានក្នុងការចោទសួរខុសៗគ្នា។
"ទាំងពីរនាក់គឺថា ត្រូវការសហការគា្ន ហើយលំបាកក្នុងការធ្វើកិច្វការនេះតែ
ឯងដោយសារថាវាជាកិច្ចការមួយ ដែលយើងត្រូវតែសហការគ្នា ហើយយើង
មានស្មារតីជាក្រុមការងាររួម បានអាចសម្រេចការនេះ ហើយទទួលបានជោគ
ជ័យទាំងអស់គ្នា បាទ"។
ចំណែកលោក ឡុង បញ្ញាវុធ មន្រ្តីសម្របសម្រួលរបស់គម្រោងយុត្តិធម៌នៅ
កម្ពុជាដែលហៅកាត់ថា CJI បានលើកឡើងថា នៅក្នុងដំណើរការសវនាការ
កាត់ទោសឌុច មានសហការគ្នាយ៉ាងល្អ រវាងភាគីខ្មែរ និងបរទេស។ ហើយ
អ្វីដែលបានកើតឡើងក្នុងសវនាការកន្លងមកនោះ មានដូចជាការប្រព្រឹត្តទៅ
លើសាក្សី ការសាកសួរទៅលើជនជាប់ចោទ និងការផ្តល់សិទ្ឋិឱ្យគ្នាទៅវិញទៅ
មក គឺបានប្រព្រឹត្តទៅបានយ៉ាងល្អ ។
"ខ្ញុំជឿថា ទាំងអស់ហ្នឹងប្រាកដជាមានការពិភាគ្សានិងបង្រៀន ឬមួយក៏ឯកភាព
ឬមួយក៏រៀនពីគ្នាទៅវិញទៅមកពីខាងអន្តរជាតិ” ។
អង្គជំនុំជំរះសាលាដំបូង និងបន្តសវនាការកាត់ទោស កាំង ហ្គេចអ៊ាវ ហៅ ឌុច
រហូតដល់ចុងឆ្នាំនេះ៕ ចប់