ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់វាយដណ្តើមយកក្រុង Fallujah


ក្រុមប្រយុទ្ធ Shi'ite ជាមួយកងកម្លាំងសន្តិសុខ អ៊ីរ៉ាក់បានបាញ់គ្នាក្នុងការប៉ះទង្គិចជាមួយសកម្មជនក្រុមរដ្ឋឥស្លាមក្បែរទីក្រុង Falluja ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី២៩ ឧសភា ២០១៦។
ក្រុមប្រយុទ្ធ Shi'ite ជាមួយកងកម្លាំងសន្តិសុខ អ៊ីរ៉ាក់បានបាញ់គ្នាក្នុងការប៉ះទង្គិចជាមួយសកម្មជនក្រុមរដ្ឋឥស្លាមក្បែរទីក្រុង Falluja ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី២៩ ឧសភា ២០១៦។

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ​បាន​ចាប់​ផ្តើម​កិច្ច​ប្រតិបត្តិការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ដណ្តើម​យក​ទីក្រុង Fallujah ​ពី​ពួក​ជ្រុល​និយមក្រុម​រដ្ឋ​ឥស្លាមមក​វិញ ​ដោយ​បាន​វាយ​សង្គ្រុប​ទីតាំង​របស់​ពួកគេចេញពី​គ្រប់​ទិសទី ​នេះ​តាម​ការ​បញ្ជាក់​របស់​ពួកមេដឹក​នាំ​យោ​ធា។

លោក Sabah al-Norman អ្នកនាំ​ពាក្យក្រសួងងប្រឆាំង​ភេរវកម្ម​របស់​អ៊ីរ៉ាក់ ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង​ថា ​«​យើង ​បាន​ចាប់​ផ្តើម​កិច្ច​ប្រតិបត្តិការរបស់​យើង​នៅ​ព្រឹក​នេះ​ដើម្បីទម្លាយ​ចូល​ក្នុង​ទីក្រុង Fallujah‍»។

នៅពេល​ដែលការ​ប្រយុទ្ធ​ចាប់​ផ្តើម ​មានការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំងពីស្ថានភាព​ជន​ភៀស​ខ្លួន​ដែល​ជាប់​នៅ​ខាង​ក្នុង​ទីក្រុង​ដែលកាន់​កាប់​ដោយ​ក្រុមរដ្ឋឥស្លាម​។

លោក Muhamed ជាទាហាន​ពិសេស​អ៊ីរ៉ាក់​ដែល​បាន​ស្ថិត​នៅ​សមរភូមិមុខ​ដែល​បាន​ទាក់​ទង​តាម​ទូរស័ព្ទ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​លេញ​ថា «​ក្រុម​រដ្ឋ ឥស្លាម​បាន​ដាក់​គ្រាប់​បែក​នៅ​តាម​ផ្លូវ​ ​ពួក​គេកំពុង​ប្រើ​ប្រាស់​អ្នក​ដាក់​គ្រាប់​អត្តឃាត‍»។

​Fallujah ​ជាទី​តាំង​ដ៏​រឹងមាំ​របស់​ពួកនិកាយ​ស៊ុននី ​បាន​ត្រូវកាន់​កាប់​ដោយ​ក្រុមរដ្ឋឥស្លាមយូរ​ជាង​ទី​ក្រុង​ណាៗទាំង​អស់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ហើយ​ពួក​អ្នក​ប្រយុទ្ធ​ក្រុមរដ្ឋឥស្លាមបាន​ត្រូវ​គេ​ជឿ​ជាក់​ថា​ស្ថិត​នៅ​ក្នុង​លេនដ្ឋាន​ជ្រៅៗ​នៅ​ក្នុង​ទីក្រុង​នោះ។

លោក Muhamed បាន​និយាយ​ទៀត​ថា «​យើងកំពុង​រង់​ចាំ​បញ្ជាដើម្បី​ចូល​ក្នុង​ទីក្រុង​នោះ​ហើយ​សម្លាប់ក្រុមរដ្ឋ​ឥស្លាម»។

នៅពេល​ដែល​ការ​ប្រយុទ្ធ​និង​ការ​វាយ​ប្រហារ​តាម​អាកាសនៅ​ជុំ​វិញ​ទីក្រុង ​បាន​រីកកាន់​តែ​ធំ​ឡើងស្ថានភាព​ជន​ស៊ី​វិល​ដែល​ជាប់ខាង​ក្នុង​ទីក្រុង ​កាន់​តែ​អា​ក្រក់​ឡើង។​ ខណៈ​ដែល​មនុស្ស​៨០០នាក់ ​បាន​រត់​គេច​ខ្លួន​រួចនិងមនុស្ស​រាប់​ពាន់​នាក់​ទៀត​មិន​បាន​រត់​គេច​ខ្លួន​រួចនោះទេ។

ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ ​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួនកំពុង​ទទួល​បាន​របាយការណ៍​ពីទុក្ខ​វេទ​នា​ដ៏​គួរ​ឲ្យ​រន្ធត់របស់​ជនស៊ីវិល៕

XS
SM
MD
LG