ព័ត៌មានពេលរាត្រី ៦ មីនា៖ បារាំងចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែនក្រោយអាមេរិកផ្អាកកិច្ចសហប្រតិបត្តិការ
បារាំងចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែនក្រោយអាមេរិកផ្អាកកិច្ចសហប្រតិបត្តិការ។ ក្រុមហាម៉ាស់ថាប្រសាសន៍លោក Trump អាចលើកទឹកចិត្តឱ្យអ៊ីស្រាអែលដកខ្លួនចេញពីបទឈប់បាញ់។ រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនថាចិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទប់ទល់នឹងហានិភ័យសេដ្ឋកិច្ច។ យន្តហោះកូរ៉េខាងត្បូងទម្លាក់គ្រាប់បែកដោយច្រឡំលើភូមិមួយដោយធ្វើឱ្យរបួសមនុស្ស១៥នាក់៕