ព័ត៌មានពេលរាត្រី ២៨ កុម្ភៈ៖ លោក Trump និងលោក Zelenskyy នឹងជួបគ្នានៅសេតវិមាននៅថ្ងៃសុក្រនេះ
លោក Trump និងលោក Zelenskyy នឹងជួបគ្នានៅសេតវិមាននៅថ្ងៃសុក្រនេះ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Starmer ព្យាយាមបង្ហាញពីឯកភាពជាមួយលោក Trump ថ្វីបើមានការខ្វែងគំនិតគ្នាអំពីអ៊ុយក្រែន។ ពលរដ្ឋឥណ្ឌូណេស៊ី៨៤នាក់ដែលត្រូវបានសង្គ្រោះពីមណ្ឌលឆបោកនៅមីយ៉ាន់ម៉ាត្រឡប់ទៅមាតុភូមិវិញ។ លោក Trump គ្រោងដាក់ពន្ធគយលើម៉ិកស៊ិកនិងកាណាដានៅថ្ងៃអង្គារខាងមុន និងបង្កើនទ្វេដងពន្ធ១០ភាគរយលើចិន៕