ព័ត៌មានពេលរាត្រី ១៧ កុម្ភៈ៖ អ្នកឃ្លាំមើលថា ការតស៊ូរបស់ក្រុមជំទាស់នឹងបន្តមាន ក្រោយឃាតកម្មលើ លោក លិម គិមយ៉ា
បារាំងរៀបចំកិច្ចប្រជុំជាមួយបណ្តាប្រទេសអឺរ៉ុបស្តីពីអ៊ុយក្រែន។ អាមេរិកថ្លែងថាការវាយប្រហារនៅស៊ីរីបានសម្លាប់មន្ត្រីនៃក្រុមស្និទ្ធនឹងក្រុម Al-Qaeda។ រដ្ឋមន្ត្រីការបរទេសអាមេរិកថាក្រុមហាម៉ាស់ត្រូវតែលុបបំបាត់ចោល។ ចិនទទូចឲ្យអាមេរិកកែតម្រូវ«កំហុសឆ្គង»ក្រោយពីវេបសាយក្រសួងការបរទេសដកពាក្យពាក់ព័ន្ធនឹងឯករាជ្យកោះតៃវ៉ាន់។ អ្នកឃ្លាំមើលថា ការតស៊ូរបស់ក្រុមជំទាស់នឹងបន្តមាន ក្រោយឃាតកម្មលើលោក លិម គិមយ៉ា។ បក្សប្រជាធិបតេយ្យប្ដេជ្ញាតតាំងនឹងបទបញ្ជាលោក Trump បង្រួញរដ្ឋាភិបាល។ កោះ Guam ជាច្រកចូលសហរដ្ឋអាមេរិកសម្រាប់ជនជាតិចិនដែលស្វែងរកសិទ្ធិជ្រកកោន។ កិច្ចសន្ទនាវីអូអេអំពីអាជ្ញាធរកូរ៉េខាងត្បូងហាមឃាត់ការទាញយកកម្មវិធី App AI DeepSeek របស់ចិន។