តើគួរអនុញ្ញាតឱ្យលោក Elon Musk ធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិករួមតូចដែរឬទេ?
មនុស្សដ៏សំខាន់របស់លោកប្រធានាធិបតី Donald Trump ដើម្បីធ្វើការផ្លាស់ប្តូរដ៏ឆាប់រហ័សនៅឯទីភ្នាក់ងារនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺលោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla និងក្រុមហ៊ុនអវកាស SpaceX។ ពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យនិយាយថា ការប៉ុនប៉ងរបស់មហាសេដ្ឋីដែលគាំទ្រដោយលោកប្រធានាធិបតី Trumpដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធជាការខុសមួយ។ អ្នកស្រី Michelle Quinnពិនិត្យមើលអ្វីដែលលោក Musk បានធ្វើនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕