កម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន
នៅព្រឹកថ្ងៃទី៥ ខែសីហានេះ រដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានចាប់ផ្តើមសាងសង់ព្រែកជីកហ្វូណនយ៉ាងអធិកអធម ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាចំណុចផ្តើមនៃការជីកព្រែក ដើម្បីឲ្យទឹកហូរកាត់ពីទន្លេមេគង្គ។ ព្រែកជីកដែលមានតម្លៃប្រមាណ ១៧០០លានដុល្លារអាមេរិក និងមានប្រវែង ១៨០គីឡូម៉ែត្រ នឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ និងបន្តរហូតដល់ឆ្នេរអង្កោល ក្នុងខេត្តកែប។ លោក ស៊ុន ណារិន និងលោក ស៊ឹម ចាន់សំណាង រាយការណ៍ឲ្យវីអូអេពីស្រុកកៀនស្វាយ ខេត្តកណ្តលដូចតទៅ៖