Hello VOA ជីវិតជនភៀសខ្លួនខ្មែរ៖ ក្រោយពីបានមករស់នៅសហរដ្ឋអាមេរិក លោក អួន ឡឺត តាំងចិត្តលើកស្ទួយជីវភាពរស់នៅ
ការតស៊ូនិងការតាំងចិត្តរឹងមាំ នាំឱ្យជនភៀសខ្លួនខ្មែរម្នាក់បានចូលធ្វើការនៅក្នុងកងការពារប្រធានាធិបតីសហរដ្ឋអាមេរិកអស់ពេលជាងម្ភៃឆ្នាំ។ លោក អួន ឡឺត ដែលគ្មានលុយកាក់ និងមិនចេះភាសាអង់គ្លេសមួយម៉ាត់ ពេលមកដល់សហរដ្ឋអាមេរិកដំបូង កាលពីឆ្នាំ១៩៨៣ បានប្រាប់វីអូអេ នៅក្នុងកម្មវិធី Hello VOA ថាលោកបានប្រាប់ម្តាយលោកនៅពេលនោះថា លោកនឹងខិតខំប្រឹងប្រែងដើម្បីឱ្យគ្រួសារលោកមានជីវភាពល្អប្រសើរនៅលើទឹកដីថ្មី៕ (លោក ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ៧ ធ្នូ ២០២៣)