Hello VOA៖ អ្នកជំនាញថា រដ្ឋាភិបាលមមាញឹកក្នុងការបង្កើតច្បាប់ដើម្បីគ្រប់គ្រងអ៊ីនធឺណិត
កាលពីពេលថ្មីៗនេះ វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) បានចេញផ្សាយរបាយការណ៍មួយដែលវិភាគនិងតាមដានការរាំងខ្ទប់គេហទំព័រមួយចំនួនក្នុងប្រទេសកម្ពុជា។ លោក ឡាំ សុជាតិ នាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ បញ្ជាក់ថា របាយការណ៍នេះជាភ័ស្តុតាងដែលអង្គការសង្គមស៊ីវិលនឹងដាក់ទៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីពិនិត្យមើល និងបញ្ជាក់អំពីមូលហេតុនៃការបិទគេហទំព័រទាំងនោះ។ លោកបន្ថែមថា រដ្ឋាភិបាលកំពុងមមាញឹកក្នុងការបង្កើតច្បាប់ ដើម្បីគ្រប់គ្រងគ្រប់ផ្នែកនៃបណ្តាញបច្ចេកវិទ្យា និងបណ្តាញសារព័ត៌មាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៤ កញ្ញា ២០២៣)