Hello VOA៖ អវត្តមានគណបក្សភ្លើងទៀនបង្ហាញអំពីភាពកំសោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន មានប្រសាសន៍ថា សភាពការណ៍នៅកម្ពុជា នាឆ្នាំ ២០២២ និងឆ្នាំ ២០២៣ នេះ ដែលគណបក្សលោកចូលរួមប្រកួតប្រជែងតាមលទ្ធិប្រជាធិបតេយ្យ គឺមានភាពលំបាកលំបិនជាងពេលណាៗទាំងអស់។ លោកយល់ថា អវត្តមានគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នៅខែកក្កដាខាងមុខនេះ ជាការបង្ហាញអំពីភាពកំសោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្ថែមថា អ្វីដែលអាចនឹងប្រែប្រួលបាន គឺអាស្រ័យទៅលើគណបក្សភ្លើងទៀនខ្លួនឯងធ្វើការសម្របសម្រួលទៅតាមស្ថានការណ៍ និងធ្វើយ៉ាងណាឲ្យមានការយោគយល់កាន់តែច្រើនពីសំណាក់គណបក្សកាន់អំណាច ដើម្បីឱ្យគណបក្សជំទាស់នេះនៅតែបន្តការងាររបស់ខ្លួនជាតំណាងឱ្យប្រជាពលរដ្ឋ៕ (ខាន់ សុគុំមនោ, Hello VOA, ១៩ មិថុនា ២០២៣)