Hello VOA៖ សកម្មជនថា «ខ្ញុំមិនដែលបារម្ភទេ ប៉ុន្តែមិនមែនមានន័យថាខ្ញុំចង់ជាប់គុកទេ»
លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ អះអាងថា រូបលោកផ្ទាល់ក្នុងនាមជាសកម្មជន ត្រូវអនុវត្តតាមច្បាប់របស់កម្ពុជា ដើម្បីធានាថាអ្វីដែលពួកគេតវ៉ាទាមទារ គឺត្រឹមត្រូវតាមច្បាប់។ ថ្លែងនៅក្នុងកម្មវិធី Hello VOA សកម្មជនរូបនេះបានលើកឡើងបន្ថែមថា ខណៈការរឹតត្បិតសិទ្ធិសេរីភាពក្នុងការតស៊ូមតិនិងតវ៉ាជាសាធារណៈនៅកម្ពុជាកំពុងបន្តកើតមានឡើង ជាពិសេសមុនពេលការបោះឆ្នោតជាតិអាណត្តិទី៧ ឈានមកដល់ លោក កើត សារ៉ាយ មិនព្រួយបារម្ភអំពីការចាប់ខ្លួនសាជាថ្មីឡើយ ប៉ុន្តែមិនមែនមានន័យថា លោកចង់ជាប់ពន្ធនាគារនោះទេ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ មិថុនា ២០២៣)