Hello VOA៖ សហជីពបន្តជំរុញរដ្ឋាភិបាលឲ្យជួយការពារផលប្រយោជន៍របស់កម្មករ ពេលរោងចក្របិទទ្វារ
កាលពីខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា រោងចក្រនៅកម្ពុជាជាង ៧០ បានព្យួរការងារកម្មករជាង ៣ ម៉ឺននាក់ ដោយលោកថាសភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អ។ នៅក្នុងកម្មវិធី Hello VOA អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បន្តជំរុញឲ្យរដ្ឋាភិបាលធានាការពារផលប្រយោជន៍សម្រាប់កម្មករ ប្រសិនបើរោងចក្របិទទ្វារ ហើយកម្មករបាត់បង់ការងារ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ,១៥ ឧសភា ២០២៣)