Hello VOA សំឡេងជំនាន់ថ្មី៖ ការរចនាបែបច្នៃប្រតិដ្ឋជួយអភិវឌ្ឍសង្គមតាមរយៈការបង្កើតថ្មី
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជាគេឃើញមានការអនុវត្តនិងយកចិត្តទុកដាក់ច្រើនលើការរចនាបែបច្នៃប្រតិដ្ឋ រួមមានការច្នៃប្រតិដ្ឋដោយប្រើកុំព្យូរទ័រ និងដោយដៃដើម្បីបង្កើតជាវត្ថុ ឬផលិតផលនានាជាដើម។ លោក នួន សង់ទី ស្ថាបត្យករ និងជាអ្នករចនាវ័យក្មេង បានចូលរួមក្នុងគម្រោងមួយឈ្មោះថា Under the Canopy ឬដែលប្រែសម្រួលជាខ្មែរថា «នៅក្រោមម្លប់ដែលផ្តោតលើភាពច្នៃប្រតិដ្ឋ នគរូបនីយកម្ម និងនិរន្តរភាព»។ អ្នករចនាវ័យក្មេងរូបនេះ ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការរចនាបែបច្នៃប្រតិដ្ឋជំរុញឱ្យសង្គមមានការអភិវឌ្ឍតាមរយៈការបង្កើតថ្មី។ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១០ មេសា ២០២៣)