Hello VOA៖ គណបក្សខ្មែររួបរួមជាតិផ្តោតលើខេត្តធំៗ៥ ជាអាទិភាពសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣
ប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា គណបក្សរបស់លោកកំពុងតែមមាញឹករៀបចំ និងពង្រឹងរចនាសម្ព័ន្ធនៅមូលដ្ឋាន ក្រោយមានការចុះចូលពីសមាជិកគណបក្សផ្សេងៗ និងការរួបរួមជាមួយនឹងគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ។ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ ផ្តោតអាទិភាពលើខេត្តធំៗតែ ៥ ប៉ុណ្ណោះ ដើម្បីប្រឹងប្រែងខិតខំធ្វើយ៉ាងណាឲ្យទទួលបានអាសនៈពីការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ ២០២៣ ខាងពេលមុខនេះ៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ២១ វិច្ឆិកា ឆ្នាំ២០២២)