- ដោយ AP
ពលរដ្ឋអាមេរិកាំងជាច្រើននាក់នៅរដ្ឋ New York រដ្ឋ Road Island និងរដ្ឋ Pennsylvania បានចេញទៅតម្រង់ជួរមុនគេដើម្បីចូលទៅបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ដោយជ្រើសរើសសមាជិកសភា អភិបាលរដ្ឋ និងមន្ត្រីថ្នាក់រដ្ឋនិងមូលដ្ឋានជាច្រើនតំណែង នាព្រឹកថ្ងៃអង្គារ ទី ៨ ខែវិច្ឆិកានេះ។
សូមចូលទំព័រពិសេសអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រង់នេះ៖ https://khmer.voanews.com/usmidterms2022
- ដោយ ពិន ស៊ីសុវណ្ណ
សំឡេងអ្នកបោះឆ្នោតខ្មែរអាមេរិកាំង៖ អ្នកស្រី ភេ រិន នៅទីក្រុង Lowell រដ្ឋ Massachusetts
អ្នកស្រី ភេ រិន (Maria Rin Phay) រស់នៅទីក្រុង Lowell រដ្ឋ Massachusetts ជាជនជាតិខ្មែរដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៨៥។ ចាប់តាំងពីបានចូលសញ្ជាតិអាមេរិកនៅឆ្នាំ ១៩៩៦ មក អ្នកស្រី ភេ រិន និយាយថា អ្នកស្រីតែងតែព្យាយាមទៅបោះឆ្នោតឲ្យបានគ្រប់លើក ស្ទើរតែមិនដែលខកខាន។ នេះជាមតិរបស់អ្នកស្រី ភេ រិន ទាក់ទិននឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ឆ្នាំ២០២២ នេះ៕
- ដោយ Ken Bredemeier
ការបោះឆ្នោតសភាអាមេរិកនៅថ្ងៃអង្គារនេះ អាចធ្វើឱ្យមានការផ្លាស់ប្តូរការជជែកដេញដោលថ្មីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ថ្ងៃអង្គារនេះ គឺជាការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក ដោយពលរដ្ឋអាមេរិកាំងជាច្រើនលាននាក់នឹងចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភាដែលនឹងកំណត់ពីការផ្លាស់ប្តូរទស្សនៈរបស់សភាសហរដ្ឋអាមេរិកនិងកំណត់សម្រាប់ការជជែកដេញដោលខាងនយោបាយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងអំឡុងនៃពាក់កណ្តាលអាណត្តិរបស់ប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ដែលបានកាន់តំណែងជាប្រធានាធិបតីអស់រយៈពេល៤ឆ្នាំ។
នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកានេះ ពលរដ្ឋអាមេរិកាំងចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភា អភិបាលរដ្ឋ និងមន្ត្រីថ្នាក់មូលដ្ឋានជាច្រើនមុខតំណែង។ អ្នកបោះឆ្នោតអាមេរិកាំងខ្លះនៅទីក្រុង Lowell រដ្ឋ Massachusetts ក៏ចេញមកសម្តែងការគាំទ្រដល់គណបក្សរបស់ពួកគេផងដែរ៕