ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​អាមេរិក​ ៨ វិច្ឆិកា ២០២២

នៅ​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ សហរដ្ឋ​អាមេរិក​នឹង​រៀបចំ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី ដែល​ជ្រើស​រើស​សមាជិក​រដ្ឋសភា​ទាំង​អស់​ និង​សមាជិក​ព្រឹទ្ធសភា​ប្រមាណ​ ១ភាគ៣ និង​តំណែង​អភិបាល​រដ្ឋ​ និង​មន្ត្រី​ថ្នាក់​រដ្ឋ​ជា​ច្រើន​ផង​ដែរ។

២២:៥៦ ៩.១១.២០២២

នៅ​យប់​ថ្ងៃ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក លោក ប៉ូច រាស៊ី នៃ​វីអូអ បាន​សន្ទនា​ជាមួយ​ លោក ប្រាក់ សម្ជស្ស នៃ​ទូរទស្សន៍​ស៊ីអិនស៊ី ក្នុង​កម្មវិធី «‍សប្ដាហ៍វីអូអេ» អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក។

០៣:៣៥ ៩.១១.២០២២

នៅ​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា​នេះ ពលរដ្ឋ​អាមេរិកាំង​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា អភិបាល​រដ្ឋ និង​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ជាច្រើន​មុខ​តំណែង។ អ្នកបោះឆ្នោត​អាមេរិកាំង​ខ្លះ​នៅ​ទី​ក្រុង Lowell រដ្ឋ Massachusetts ក៏​ចេញ​មក​សម្តែង​ការ​គាំទ្រ​ដល់​គណបក្ស​របស់​ពួកគេ​ផង​ដែរ៕

០០:១៧ ៩.១១.២០២២

ការបោះឆ្នោត​សភាអាមេរិក​នៅ​ថ្ងៃអង្គារ​នេះ អាចធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរការ​ជជែក​ដេញដោល​ថ្មីក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។ ថ្ងៃ​អង្គារ​នេះ​ គឺជា​ការ​បោះឆ្នោតនៅក្នុង​សហរដ្ឋអាមេរិក​ ដោយ​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​លាន​នាក់​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិកសភា​ដែល​នឹង​កំណត់ពី​ការផ្លាស់​ប្តូរ​ទស្សនៈ​របស់​សភា​សហរដ្ឋ​អាមេរិក​និង​កំណត់​សម្រាប់​ការជជែក​ដេញ​ដោល​ខាង​នយោបាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​អំឡុង​នៃ​ពាក់​កណ្តាល​អាណត្តិរបស់​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ដែលបាន​កាន់តំណែង​ជា​ប្រធានាធិបតី​អស់រយៈពេល៤ឆ្នាំ។

អ្នក​ថ្មើរជើង​ដើរ​កាត់​ទង់ជាតិ​សហរដ្ឋអាមេរិក​ក្បែរ​វិមាន​សភា​ជាតិ Capitol របស់​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ដែល​នឹង​កំណត់​ថា​ គណបក្ស​ណា​នឹង​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់។
អ្នក​ថ្មើរជើង​ដើរ​កាត់​ទង់ជាតិ​សហរដ្ឋអាមេរិក​ក្បែរ​វិមាន​សភា​ជាតិ Capitol របស់​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ដែល​នឹង​កំណត់​ថា​ គណបក្ស​ណា​នឹង​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់។

០០:០៥ ៩.១១.២០២២

សំឡេង​អ្នកបោះឆ្នោត​ខ្មែរ​អាមេរិកាំង៖ អ្នកស្រី ភេ រិន នៅ​ទីក្រុង Lowell រដ្ឋ Massachusetts

អ្នកស្រី ភេ រិន (Maria Rin Phay) រស់​នៅ​ទីក្រុង Lowell រដ្ឋ Massachusetts ជា​ជនជាតិ​ខ្មែរ​ដែល​បាន​មក​រស់នៅ​សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ ១៩៨៥។ ចាប់​តាំង​ពី​បាន​ចូលសញ្ជាតិ​អាមេរិក​នៅ​ឆ្នាំ ១៩៩៦ មក អ្នកស្រី ភេ រិន និយាយ​ថា អ្នកស្រី​តែងតែ​ព្យាយាម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​លើក ស្ទើរ​តែ​មិន​ដែល​ខកខាន។ នេះ​ជា​មតិ​របស់​អ្នកស្រី ភេ រិន ទាក់ទិន​នឹង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក ឆ្នាំ២០២២ នេះ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG