អ្នកជំនាញថា សុវត្ថិភាពអ្នកសារព័ត៌មាន សំខាន់ចំពោះការទទួលស្គាល់ការ បោះឆ្នោតជាតិ
នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បានទទូចដល់ អាជ្ញាធរផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មាននៅពេលមានការបោះឆ្នោតជាសាកលខាងមុខហើយបើកទូលាយក្នុងការផ្តល់ការហ្វឹកហ្វឺនពីការធ្វើសេចក្តីរាយការណ៍នៅពេលបោះឆ្នោត ឆ្នាំ២០២៣ ផងដែរ។ លោកបានអះអាងថាការធ្វើដូច្នេះនឹងអាចជួយដល់ការបោះឆ្នោត មួយមានភាពសុក្រឹតនិងអាចទទួលយកបានពីសហគមន៍អន្តរជាតិ។ លោកថ្លែងយ៉ាងដូច្នេះ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយលោក សុខ ខេមរា នៃ វីអូអេ ក្នុងកម្មវិធីប្រចាំខែ ហៅថាកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»ដែលជាកម្មវិធីថ្មីមួយរបស់វីអូអេ ស្តីអំពី «សុវត្ថិភាពអ្នកសារព័ត៌មានមុនពេលបោះឆ្នោតសាកលឆ្នាំ២០២៣»៕