ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ បក្ស​កាន់​អំណាច​នឹង​បង្ហាញ​មុខ​អ្នក​ដឹកនាំ​ថ្មីៗ ខណៈ​បក្ស​ប្រឆាំង​បន្ត​រង​សម្ពាធ មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មិនដល់​មួយ​ឆ្នាំទេ​ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​ នឹង​ឈាន​មក​ដល់។ លោក សេង សារី​ អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ​ ភាព​អយុត្តិធម៌​និង​វិសមភាព​នៅ​ក្នុង​ការ​ប្រកួត​ប្រជែងនយោបាយ ​កំពុង​កើតឡើង​ខ្លាំង​ ចំពោះ​អ្នក​នយោបាយថ្មី​របស់​ក្រុម​គណបក្ស​ប្រឆាំង។ បញ្ហា​នេះ​កំពុង​បង្ក​ជា​ហេតុ​ធ្វើ​ឲ្យ​​ពួកគេ​មិនមាន​ឱកាស​នៅក្នុង​ការ​រៀបចំ​ខ្លួនឲ្យ​បាន​ល្អ​ ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង ស្រប​ពេល​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​កើត​មានឡើង។ លោក សេង សារី​ បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Hello VOA ថា ស្ថានភាព​នយោបាយ​មិន​ប្រែប្រួល​អ្វី​ច្រើន​ទេ ខណៈ​គណបក្ស​កាន់​អំណាច​នៅ​តែ​ក្តាប់​ណែន​ក្នុង​ដៃ​នូវ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា នៅ​ក្នុង​ការ​ប្រកួតប្រជែង​​នយោបាយ ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០២៣ ​គណបក្ស​កាន់​អំណាច​នឹង​បន្ត​បង្ហាញ​មុខ​អ្នក​ដឹកនាំ​ជំនាន់​ថ្មី​កាន់តែ​ច្រើន​របស់​ខ្លួន ដែល​មាន​វ័យ​ក្រោម​ ៥០ឆ្នាំ ​ដោយ​ផ្តល់ឱកាស​និង​​តួនាទី​នៅ​ក្នុងការ​ដឹកនាំ​ជាតិ៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៧ តុលា ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG