Hello VOA សំឡេងជំនាន់ថ្មី៖ ក្រុមយុវជន E-Robot ជួយតម្រង់ទិសសិស្សឱ្យយល់ពីបច្ចេកវិទ្យា
យុវជនមួយក្រុមបានរួមគ្នាបង្កើតគម្រោងមួយឈ្មោះថា E-Robot ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលការសរសេរកូដ និងមនុស្សយន្តទៅកាន់សិស្សនៅជនបទ និងលើកទឹកចិត្តសិស្សស្រី ក្នុងការរៀនបច្ចេកវិទ្យាដោយឥតគិតថ្លៃ។ កញ្ញា ផែន ផល្លីដែត ប្រធានក្រុមទទួលខុសត្រូវផ្នែកការចូលរួមការងារស្ម័គ្រចិត្តក្នុងសង្គមរបស់យុវជន E-Robot ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ក្រុមយុវជនស្ម័គ្រចិត្ត E-Robot ជួយតម្រង់ទិសសិស្សឱ្យស្គាល់ពីខ្លួនឯងពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ (អ្នកស្រី កាន់ វិច្ឆិកា, ភ្នំពេញ, ១២ កញ្ញា ២០២២)