ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ពលរដ្ឋ​គួរ​ចាត់ទុក​ការធ្វើ​ចំណាកស្រុក​គឺ​ជា​ជម្រើស​ជាជាង​ភាពចាំបាច់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​​​ពីរលាននាក់ បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​​។ ការ​សិក្សា​មួយចំនួន​បាន​រក​ឃើញ​ថា​ ​ជាច្រើន​ឆ្នាំមក​នេះ​ពលរដ្ឋ​កម្ពុជា​ចំណាក​ស្រុក​ទៅ​ធ្វើ​​ការ​នៅ​ក្រៅ​ប្រទេស គឺ​ដោយសារ​កង្វះ​ទី​ផ្សារការងារ​ក្នុង​ស្រុក និង​​ប្រាក់​ឈ្នួល​ទាប។​ អ្នកស្រី​ កៅ សុគន្ធ​ផារ៉ាឌី មន្រ្តី​គម្រោង​ថ្នាក់​ជាតិ​នៃ​​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅកាត់​ថា IOM ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការ​ធ្វើ​ចំណាក​ស្រុក​គួរតែ​ជា​ជម្រើស ក្នុង​ករណី​ដែល​ពលរដ្ឋ​មិនមាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​កំណើត ជាជាង​គិត​ថា ជាភាព​ចាំ​បាច់​ដែល​ត្រូវ​តែធ្វើ​ចំណាក​ស្រុក៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៨ កក្កដា, ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG