Hello VOA៖ ពលករកម្ពុជាដែលធ្វើការនៅជប៉ុនក្រោមរូបភាពសិក្ខាកាមប្រឈមនឹងការរំលោភសិទ្ធិមនុស្ស
កាលពីឆ្នាំ២០១៩ ពលករកម្ពុជាដែលធ្វើការនៅប្រទេសជប៉ុនចំនួនជាង៩.០០០នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា ទទួលបានប្រាក់ខែជាមធ្យម១.៥០០ដុល្លាអាមេរិក។ ប៉ុន្តែរបាយការណ៍ស្រាវជ្រាវមួយរបស់រដ្ឋាភិបាលជប៉ុនដែលចេញកាលពីឆ្នាំ២០១៦ រកឃើញថា ជាង៧០ភាគរយនៃក្រុមហ៊ុនដែលជួលកម្មសិក្សាការីមកពីប្រទេសនានា បានប្រព្រឹត្តសកម្មភាពរំលោភសិទ្ធិមនុស្ស។ អ្នកស្រី ម៉ៃ តាកេម៉ូរ៉ា បុគ្គលិកសហជីព General Support Union-NPO/POSSE ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុនក្រោមរូបភាពជាសិក្ខាកាម កំពុងប្រឈមនឹងការរំលោភសិទ្ធិមនុស្ស៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៦ ឧសភា ២០២២)