Hello VOA៖ លោក គល់ បញ្ញា សម្តែងការបារម្ភចំពោះការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ
នៅសល់ជាងមួយខែកន្លះទៀតទេ ការបោះឆ្នោតឃុំសង្កាត់នឹងមកដល់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនាខាងមុខ។ ក្រោយពីបញ្ចប់ការចុះឈ្មោះគណបក្ស យើងឃើញមានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះប្រកួតប្រជែង។ បេក្ខជនសរុបមានចំនួនជាង ៨៤.០០០នាក់ ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេក្ខភាព ដែលក្នុងនោះ ៦១% នៃពួកគេ មកពីគណបក្សធំៗពីរ គឺគណបក្សកាន់អំណាចសព្វថ្ងៃ គណបក្សប្រជាជនកម្ពុជា និងអតីតគណបក្ស សម រង្ស៊ី ដែលប្តូរឈ្មោះមកជាគណបក្សភ្លើងទៀន។ លោក គល់ បញ្ញា ជាទីប្រឹក្សានៃអង្គការខុមហ្វ្រែលសម្តែងការព្រួយបារម្ភចំពោះការបោះឆ្នោតឃុំសង្កាត់នេះ។ លោកថា អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើយ៉ាងណាឲ្យបរិយាកាសមុនបោះឆ្នោតមានភាពសេរី និងត្រឹមត្រូវយ៉ាងហោចណាស់ឲ្យបានត្រឹមស្តង់ដាអតិបរិមាដែលសង្គមស៊ីវិលបានស្នើ៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៨ មេសា ២០២២)