Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ សេចក្តីប្រាថ្នាក្លាយជាសហគ្រិន ជំរុញស្ត្រីឲ្យជួយសហគមន៍
កញ្ញា ញឹម សូរីដា សហស្ថាបនិកក្រុមហ៊ុនបុរាណឃែរបានថ្លែងថា ទោះបីជាកញ្ញា បានចាកចេញពីស្រុកកំណើតដោយសារការងារក៏ដោយ ក៏កញ្ញានៅតែចញ្ចឹមចិត្តថា នឹងត្រឡប់មកស្រុកកំណើតវិញ ដើម្បីបង្កើតអ្វីមួយជួយដល់សហគមន៍ ដូចជាការបង្កើតការងារក្នុងសហគមន៍ ដែលអាចជួយកាត់បន្ថយការចំណាកស្រុករបស់ប្រជាជនបាន។ ការក្លាយជាសហគ្រិនរបស់កញ្ញា សូរីដា ក៏បានជួយសម្រេចគោលបំណងរបស់កញ្ញា ក្នុងការចូលរួមជួយដល់សេដ្ឋកិច្ចជាតិតាមរយៈការលើកស្ទួយផលិតផលក្នុងស្រុកដែលផលិតពីធម្មជាតិ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២)