Hello VOA៖ អ្នកតស៊ូមតិថា គួរមានការស៊ើបអង្កេតរកឬសគល់នៃអំពើពុករលួយដែលអាចជាកត្តានាំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជា
អ្នកតស៊ូមតិដើម្បីគណនេយ្យភាពសង្គមនៅកម្ពុជា លើកឡើងថា ការស៊ើបអង្កេតលម្អិតមួយគួរត្រូវបានធ្វើឡើងដើម្បីស្វែងរកឬសគល់នៃបញ្ហាពុករលួយដែលអាចបណ្តាលឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ទី៨ ខែមេសា ឆ្នាំ២០២១ថា៖ «សម្រាប់ខ្ញុំ ការស៊ើបអង្កេតជាប្រព័ន្ធគួរតែកើតមាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋស្ងប់ចិត្តទៅនឹងការធ្វេសប្រហែសមួយដែលនាំឲ្យពួកគេមានការភ័យព្រួយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,៨ មេសា ២០២១)