ខ្មែរ-អាមេរិកាំងខ្លះថាទោះជំទាស់ពេលរាប់សន្លឹកឆ្នោត លោក Trump នឹងមិនអាចបន្តកាន់តំណែងទេ
សភាសហរដ្ឋអាមេរិកទាំងពីរថ្នាក់ នឹងបើកសម័យប្រជុំពេញអង្គដែលធ្វើឡើងរួមគ្នាដើម្បីរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតី ដែលជាទម្លាប់ដែលធ្វើជាទូទៅ និងជាពិធីផ្លូវការមួយតាមច្បាប់រដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងម្ដងហើយម្ដងទៀតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងក្រុមសមាជិកសភានិងព្រឹទ្ធសភា ក្នុងការជំទាស់នឹងជ័យជម្នះរបស់លោក Joe Biden នៅថ្ងៃទី៦ ខែមករានេះ ត្រូវក្រុមពលរដ្ឋអាមេរិកាំងខ្លះយល់ថា នឹងមិនអាចកែប្រែលទ្ធផលបោះឆ្នោតបានទេ។ លោក សុខ ខេមរា នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋ North Carolina។