តំបន់ជនបទនៃក្រុង Atlanta ដែលកើនឡើងភាពចម្រុះជាតិសាសន៍អាចសម្រេចការត្រួតត្រាព្រឹទ្ធសភាអាមេរិក
ការប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភាផ្តាច់ព្រាត់នៅរដ្ឋ Georgia សហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែមករា ខាងមុខនេះ ធ្វើឡើងបន្ទាប់ជ័យជម្នះនៃការបោះឆ្នោតប្រធានាធិបតី ខែវិច្ឆិការបស់លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ ដែលកើតឡើងដោយសារពួកអ្នកបោះឆ្នោតជនជាតិភាគតិចនៅក្នុងរដ្ឋនេះ។ ការបោះឆ្នោតព្រឹទ្ធសភានៅរដ្ឋចរចា ដែលជារដ្ឋប្រទាញប្រទង់នេះ គឺជាការបោះឆ្នោតដ៏សំខាន់ ដោយសារថាពលរដ្ឋក្នុងតំបន់ជនបទនៃក្រុង Atlanta ដែលកើនឡើងភាពចម្រុះជាតិសាសន៍ អាចសម្រេចការត្រួតត្រាព្រឹទ្ធសភាអាមេរិក។ Matt Haines រាយការណ៍ជូន VOA ហើយលោក ជឹង ប៉ូជីន ប្រែសម្រួលដូចតទៅ។