ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទណ្ឌកម្ម EBA លើ​ទំនិញ​កម្ពុជា នឹង​ចូល​ជាធរមាន​ដោយ​គ្មាន​ការកែប្រែ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មន្ត្រី​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយ​យក​ពន្ធ​ចំនួន ២០ភាគរយ លើ​ទំនិញ​កម្ពុជា នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃពុធ ទី១២ ខែសីហា​នេះ បន្ទាប់ពី​គ្មាន​សមាជិក​សហភាព​អឺរ៉ុប​ណា​ម្នាក់​ជំទាស់​នឹង​ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប។ ការដាក់​ទណ្ឌកម្ម​នេះ ដោយសារ​គណៈកម្មការ​អឺរ៉ុប​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​ការងារ សិទ្ធិ​នយោបាយ និង​សិទ្ធិ​លំនៅដ្ឋាន ជាដើម។ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ប្រាប់​វីអូអេ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ដើម្បី​កែលម្អ​ស្ថានការណ៍​ទេ ហើយ​បណ្តែត​បណ្តោយ​ឲ្យ​ទណ្ឌកម្ម​នេះ ចូល​ជាធរមាន​ដែល​នឹង​មាន​ផលប៉ះពាល់​ដល់​កម្មករ និង​ក្រុមគ្រួសារ​របស់​ពួកគេ។ ប៉ុន្តែ មន្ត្រី​គណបក្ស​កាន់អំណាច​អះអាង​ដដែលៗ​ថា កម្ពុជា​មិន​អាច​លះបង់​អធិបតេយ្យភាព​ជាតិ​ដោយ​សម្ពាធ​ពី​បរទេស​ឡើយ។សូម លោក​អ្នករង់ចាំ​ស្តាប់​សេចក្តី​រាយការណ៍​ទាំងស្រុង​របស់​លោក ម៉ែន គឹមសេង នៃ​វីអូអេ នៅ​ថ្ងៃអង្គារ​ខាងមុខ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG