ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ បក្ស​សង្គ្រោះជាតិ​ថា ជំនួយ​ដល់​ជនក្រីក្រ​តិចតួច និង​យឺត​ពេល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលរដ្ឋ​ក្រីក្រ​កម្ពុជា​ជាង​៥៦ម៉ឺន​គ្រួសារ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្នុង​គ្រា​មាន​វិបត្តិ​សុខភាព​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។ ថវិកា​នេះ នឹង​មាន​រហូត​ដល់​៣០ដុល្លារ​ក្នុង​មួយ​គ្រួសារ​ក្នុង​១ ខែ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​យល់​ថា ថវិកា​នេះ មាន​ចំនួន​តិចតួច និង​យឺតយ៉ាវ ព្រោះ​ពលរដ្ឋ​ជាច្រើន បាន​រងគ្រោះ​ជាច្រើន​ខែ​ដោយ​គ្មាន​ជំនួយ។ អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ថា ក្រុមគ្រួសារ​ក្រីក្រ និង​ពលករ​ចំណាកស្រុក ដែល​បាន​វិល​មកពី​ប្រទេស​ថៃ បាន​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​បាត់បង់​ការងារ​ធ្វើ។ សូម​លោក​អ្នកនាង​ទស្សនា​កម្មវិធី​នេះ​ដែល​មាន​លោក ម៉ែន គឹមសេង ជា​អ្នកសម្របសម្រួល៕

XS
SM
MD
LG