Hello VOA សំឡេងជំនាន់ថ្មី៖ ការងារស្ម័គ្រចិត្តអាចជួយឲ្យយុវជនងាយទទួលបានជោគជ័យក្នុងការងារ
ការងារស្ម័គ្រចិត្ត ត្រូវបានគេចាត់ទុកថាជាសកម្មភាពដែលបុគ្គល ឬក្រុមផ្តល់សេវាកម្ម ឬធ្វើការងារដោយមិនមានចំណេញខាងហិរញ្ញវត្ថុណាមួយនោះទេ។ ការងារស្ម័គ្រចិត្តក៏ត្រូវបានគេស្គាល់ថា ជាការអភិវឌ្ឍជំនាញរបស់យុវជន ហើយមានអត្ថប្រយោជន៍ជាវិជ្ជមានសម្រាប់អ្នកស្ម័គ្រចិត្ត និងសម្រាប់មនុស្ស ឬសហគមន៍ដែលពួកគេបានផ្តល់ឲ្យ។ លោក ម៉ាន ហាន់ណាហ្វី នាយកគម្រោងសេវាប្រជាពលរដ្ឋអន្តរជាតិនៃអង្គការវីអេសអូកម្ពុជា ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា យុវជនដែលធ្វើការងារស្ម័គ្រចិត្ត តែងទទួលបានជោគជ័យក្នុងការងារច្រើនជាងអ្នកដែលមិនធ្លាប់ឆ្លងកាត់ការងារស្ម័គ្រចិត្ត។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៨ ឧសភា ២០២០)