កាលពី៥០ឆ្នាំមុន បេសកកម្ម Apollo 13 ទៅឋានព្រះច័ន្ទក្លាយជា«បរាជ័យដ៏ជោគជ័យ»របស់អង្គការណាសា
សមិទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយនៅក្នុងកម្មវិធីអវកាសរបស់សហរដ្ឋអាមេរិកមិនមែនជាការទៅដល់តាមគោលដៅនោះទេ ប៉ុន្តែគឺជាការទប់ស្កាត់កុំឲ្យគ្រោះមហន្ដរាយមួយកើតឡើងកាលពី៥០ឆ្នាំមុន នៅពេលដែលបេសកកម្មមួយទៅកាន់ឋានព្រះច័ន្ទបរាជ័យយ៉ាងខ្លាំង។ តាមរយៈបទសម្ភាសន៍ផ្ដាច់មុខមួយចំនួនរបស់ VOA ជាមួយនឹងអវកាសយានិកក្នុងបេសកកម្ម Apollo 13 និងមន្ត្រីដែលគ្រប់គ្រងបេសកកម្មនេះ ដែលបានធ្វើការក្នុងពេលមានវិបត្តិដ៏មហន្ដរាយនេះ លោក Kane Farabaugh នៃ VOA បានពិនិត្យមើលឡើងវិញទៅលើកម្មវិធី «បរាជ័យដ៏ជោគជ័យ»របស់អង្គការ NASA នៅពេលដែលពិភពលោកផ្ដោតលើអវកាសយានិកដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយលោក Kane Farabaugh ធ្វើសេចក្ដីរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី