ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបែកបាក់ខាងមនោគមវិជ្ជារវាងបេក្ខជនគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតបឋម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដឹងថា ខ្លួនស្ថិតនៅលើផ្លូវខ្វែងគ្នា នៅពេលវេលាដ៏សំខាន់សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ខាងមុខនេះ។ លោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont បានពណ៌នាខ្លួនលោកថា លោកគឺជាអ្នកសង្គមនិយមប្រជាធិបតេយ្យ។ កាលពីសប្តាហ៍មុន លោកបានក្លាយបេក្ខជននាំមុខគេសម្រាប់ការតែងតាំងរបស់គណបក្ស។ ក៏ប៉ុន្តែ មានការព្រមានពីអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យកាន់នយោបាយផ្លូវកណ្តាលថា លោក Sanders អាចនឹងចាញ់ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា តទល់នឹងលោកប្រធានាធិបតីដូណាល់ ត្រាំ។ ស្ថានភាពដ៏លំបាកបំផុតរបស់គណបក្សប្រជាធិបតេយ្យ គឺការបែកបាក់យ៉ាងខ្លាំងរវាងក្រុមប្រកាន់នយោបាយកែទម្រង់ខ្លាំង និងក្រុមកាន់នយោបាយផ្លូវកណ្តាល។ លោក Jim Malone អ្នកយកព័ត៌មានថ្នាក់ជាតិរបស់ VOA រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG