បេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យវាយប្រហារលើលោក Bloomberg
អតីតអភិបាលក្រុងញ៉ូវយ៉កលោក Michael Bloomberg គឺជាគូប្រជែងសំខាន់មួយរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នៅអំឡុងការជជែកដេញដោល ដែលលោកបានចូលរួមជាលើកទីមួយ កាលពីថ្ងៃពុធទី១៩ ខែកុម្ភៈកន្លងទៅ នៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada។ លោក Bloomberg បានទទួលការគាំទ្រកាន់តែខ្លាំង បន្ទាប់ពីលោកបានចំណាយប្រាក់រាប់រយលានដុល្លារទៅលើយុទ្ធនាការឃោសនាបោះឆ្នោតតាមទូរទស្សន៍ ហើយមិនយូរប៉ុន្មាន លោកបានឈរជាបេក្ខជននៅលេខរៀងទីពីរ នៅក្នុងការស្ទង់មតិជាតិមួយចំនួន បន្ទាប់ពីលោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont។ លោក Bloomberg ដឹងថា លោកស្ថិតក្នុងចំណោមក្រុមអ្នកនយោបាយកណ្តាលនិយម ដែលកំពុងព្យាយាមទាក់ទាញការគាំទ្រពីក្រុមអ្នកគាំទ្ររបស់លោក Sanders ដែលបានចាត់ទុកខ្លួនលោកថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យដែលមានគាំទ្រកាន់តែខ្លាំងពីក្រុមនយោបាយចម្រើននិយមនៃគណបក្សប្រជាធិបតេយ្យ។ លោក Jim Malone អ្នកឆ្លើយឆ្លងព័ត៌មានជាតិរបស់ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah