Hello VOA ពិសេស៖ ការយល់ដឹងពីមេរោគកូរ៉ូណាវីរុសថ្មី និងវិធីការពារ
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិក បានថ្លែងថា កូរ៉ូណាវីរុសមានអាការៈដូចទៅនឹងមេរោគផ្តាសាយដែរ ប៉ុន្តែមេរោគនេះមានលក្ខណៈសាហាវជាងដោយសារវាអាចទៅបំផ្លាញសួតអ្នកជំងឺ និងបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ វិធីការពារកុំឲ្យឆ្លងមេរោគនេះ ក៏មិនខុសគ្នាពីការការពារពីមេរោគផ្តាសាយដែរ។ ការលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ កុំនៅជិតអ្នកជំងឺដែលមានផ្ទុកមេរោគ យកប្រដាសខ្ទប់មាត់ពេលក្អក ឬ កណ្តាស់ ហើយប្រសិនបើមានអាការៈក្តៅខ្លួន ឈឺក ហៀរសំបោរ ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ពិសេស, វ៉ាស៊ីនតោន, ៧ កុម្ភៈ ២០២០)