ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​យុទ្ធជន​សង្គ្រាម​វៀតណាម​បន្ត​ទាមទារ​មេដាយ​កិត្តិយស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រាវជ្រាវ​អះអាង​ថា កំសួល​ចុងក្រោយ​នៃ​សង្គ្រាម​វៀតណាម​បាន​បញ្ចប់​នៅ​លើ​កោះតាង នៃ​សមុទ្រ​កម្ពុជា​ក្បែរ​ក្រុង​ព្រះសីហនុ ដោយសារ​ក្រុមខ្មែរ​ក្រហម​បាន​ចាប់​យក​កប៉ាល​ម៉ាយ៉ាហ្គេយ៍​ដែល​បាន​ដឹក​សម្ភារៈនិង​ទំនិញ​ចេញពី​ប្រទេស​វៀតណាម​បន្ទាប់ពី​ការដួលរលំ​នៃ​របប​ក្រុងព្រៃនគរ​ដែល​សហរដ្ឋ​អាមេរិ​ក​គាំទ្រ។ ឧប្បទ្ទវហេតុ​​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃទី​១២ ដល់​១៥ ខែឧសភាឆ្នាំ​១៩៧៥​​បាន​ឈាន​ដល់​ការប្រយុទ្ធគ្នា​យ៉ាងសាហាវ​រវាង​កងទ័ព​សហរដ្ឋ​អាមេរិក​និង​ទាហាន​ខ្មែរ​ក្រហម។ រយៈពេល​ជិត​៤៥ឆ្នាំ​អតីត​អ្នកប្រយុទ្ធ​ដែល​នៅ​មាន​ជីវិត​នៅតែ​ទាមទារ​ការទទួលស្គាល់​ការ​លះ​បង់របស់​ពួកគេ។ លោក ម៉ែន គឹមសេង​នៃ VOAបាន​សម្ភាស​លោក​នាយទោ​អាល់ បែលី អតីត​យុទ្ធជន និង​លោក ភីធឺ ម៉ាក់ខ្វៃយ៍​ អ្នកស្រាវជ្រាវ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ពីកិច្ចខិតខំ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG