Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការពង្រឹងសមត្ថភាពស្រ្តីតាមរយៈសហគ្រិនភាព
អ្នកស្រី លឹម វីរីយ៉ា សមាជិកក្រុមប្រឹក្សាភិបាលនៃសហគមសហគ្រិនស្ត្រីកម្ពុជាហៅកាត់ថា CWEA បានថ្លែងថា ដើម្បីក្លាយជាសហគ្រិនប្រកបដោយសក្តានុពលម្នាក់ ស្រ្តីត្រូវផ្តោតខ្លាំងលើកសាងម៉ាកយីហោរបស់ខ្លួនដើម្បីឲ្យគេចង់ចាំ នោះតម្លៃរបស់យើងនឹងកើនឡើងដោយស្វ័យប្រវត្តិ។ ពាក្យថាតម្លៃនេះ គឺសំដៅដល់សក្ខានុពល តម្រូវការនិងការចង់បានពីអ្នកដទៃ។ គន្លឹះមួយទៀតដែលធ្វើឲ្យស្រ្តីទទួលបានជោគជ័យក្នុងតួនាទីជាអ្នកដឹកនាំ គឺការមិនធ្វេសប្រហែស ការមិនស៊ីជោរនឹងមុខតំណែងនិងតួនាទី និងការទទួលខុសត្រូវខ្ពស់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ២ ធ្នូ ២០១៩)