អ្នកការទូតអាមេរិក២រូបថាត្រាំឲ្យអ៊ុយក្រែនស៊ើបអង្កេតដើម្បីចំណេញនយោបាយ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី៣នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់សហរដ្ឋអាមេរិកដែលប្រឈមការបើកការស៊ើបអង្កេតសវនាការប្ដឹងដកហូតប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃពុធ។ពួកគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានកោះហៅសាក្សីសំខាន់២រូបរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីចាប់ផ្តើមពន្យល់ទៅកាន់ប្រជាពលរដ្ឋអាមេរិកាំងថា លោកប្រធានាធិបតីត្រាំ បានប្រើបំពានអំណាចដោយដាក់ការគាបសង្កត់ដល់ប្រទេសអ៊ុយក្រែនឲ្យផ្ដល់ព័ត៌មានដែលនឹងជួយលោកខាងនយោបាយនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។