អាមេរិកមិនចូលរួមកិច្ចប្រជុំកំពូល ខណៈមេដឹកនាំអាស៊ីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី
លោកប្រធានាធិបតី ដូណាល់ ត្រាំបានបញ្ជូនប្រតិភូតំណែងទាបទៅកាន់កិច្ចប្រជុំកំពូលសំខាន់ៗជាមួយនឹងមេដឹកនាំប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ដែលបង្កើនការព្រួយបារម្ភអំពីការប្តេជ្ញារបស់អាមេរិកនៅក្នុងតំបន់នេះក្នុងនាមជាដៃគូយុទ្ធសាស្ត្រ។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមានរាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕