បទសម្ភាសន៍VOA៖ កូនស្រីលោក កឹម សុខា ទទូចឲ្យមានការផ្សះផ្សាជាតិនិងបញ្ឈប់ការផ្ចាញ់ផ្ចាលគ្នានៅថ្ងៃខួបសន្តិភាព
សមាជិកសភាអាមេរិកនៃគណៈកម្មាការ Congressional Caucus on Cambodia ដែលគិតគូរបញ្ហាកម្ពុជា បានរំឭកខួបសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសលើកទី២៨ កាលពីថ្ងៃចន្ទ នៅពេលដែលជម្លោះនយោបាយកម្ពុជាត្រូវការដំណោះស្រាយ។ វាគ្មិនជាច្រើនដូចជាសមាជិកសភាដែលគិតគូរពីបញ្ហាខ្មែរ ក្រុមអ្នកតស៊ូមតិ ពលរដ្ឋកម្ពុជាមកពីបណ្តាររដ្ឋនានា ក៏បានថ្លែង និងចូលរួមក្នុងពិធីប្រារព្វខួបសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៅវិមានរដ្ឋសភាអាមេរិកដែរ។ លោក សុខ ខេមរា នៃ VOA បានចុះយកព័ត៌មានដោយផ្ទាល់នៅវិមានរដ្ឋសភាអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានជួបសម្ភាសជាមួយកញ្ញា កឹម មនោវិទ្យាអគ្គនាយិការងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ អំពីស្ថានការណ៍នយោបាយកម្ពុជាដែលកំពុងត្រូវការដំណោះស្រាយ និងអត្តន័យនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន