រមណីយដ្ឋានរបស់លោក ត្រាំ ត្រូវបានគេយកមកពិភាក្សា ខណៈលោកដឹកនាំប្រទេសលាយឡំជាមួយនឹងជំនួញ
រដ្ឋបាលលោក ត្រាំ កំពុងតែស្ថិតក្រោមការតាមដាន បន្ទាប់ពីលោក Mike Pence អនុប្រធានាធិបតីរបស់លោក បានស្នាក់នៅក្នុងរមណីយដ្ឋានមួយរបស់លោក ត្រាំ ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសអៀរឡង់។ រឿងនេះបានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីបានលើកឡើងថា រមណីយដ្ឋានរបស់លោកនៅក្នុងទីក្រុង Miami ប្រហែលជានឹងត្រូវយកធ្វើជាទីកន្លែងសម្រាប់រៀបចំកិច្ចប្រជុំកំពូល G-7 លើកក្រោយ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅសេតវិមាន អ្នកស្រី Patsy Widakuswara ធ្វើសេចក្ដីរាយការណ៍អំពីរបៀបដែលលោក ត្រាំ បំពានទៅនឹងទម្លាប់ក្នុងការដែលមិនយកជំនួញផ្ទាល់ខ្លួនទៅពាក់ព័ន្ធជាមួយនឹងការដឹកនាំប្រទេស។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah