បទសម្ភាសន៍VOA៖ វិនិយោគិនអាមេរិកាំងព្រមានស្នើផ្តាច់ GSPក្រោយពីចំការម៉ៃសាក់នៅខេត្តត្បូងឃ្មុំត្រូវបានបំផ្លាញ
វិនិយោគិនអាមេរិកាំងមួយរូបបានលើកឡើងពីគ្រោះថ្នាក់នៃនីតិរដ្ឋនៅកម្ពុជា ដែលបានប៉ះពាល់ដល់បរិយាកាសវិនិយោគទុននៃក្រុមហ៊ុនអាមេរិកាំង។ លោក Daniel Mitchell នាយកគ្រប់គ្រងក្រុមហ៊ុន SRP International Group ដែលបានបោះទុនដាំចំការដើមម៉ៃសាក់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអះអាងថា លោកបានខាតបង់ប្រាក់ជាច្រើនលានដុល្លារ ដោយសារតែការរំលោភកិច្ចសន្យាជួលដីធ្លី ហើយលោកកំពុងតែតវ៉ាដល់រដ្ឋសភានិងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកឱ្យចាត់វិធានការសមស្រប ក្នុងនោះមានការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីកម្ពុជាផងដែរ បើសិនជាមិនមានសំណងត្រឹមត្រូវទេ។ លោក Mitchell បានផ្តល់បទសម្ភាសបន្ថែមដល់លោក ម៉ែន គឹមសេង នៃVOA នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីចុងខែកញ្ញា៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន