Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ យេនឌ័រគឺជាបញ្ហាស្មុគស្មាញនៅក្នុងសង្គមបិតាប្រជាធិតេយ្យ
អ្នកនាង អេង ចាន់ឌី ប្រធានកម្មវិធីផ្នែកតស៊ូមតិនិងបណ្ដាញនៃអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC បានថ្លែងថា អំណាចសេដ្ឋកិច្ចនិងការរស់នៅជាមួយនឹងផ្នត់គំនិតចាស់គំរិលគឺជាគំនាបរារាំងមិនផ្តល់ឱកាសដល់ស្រ្តីធ្វើជាអ្នកដឹកនាំ។ បញ្ហាយេនឌ័រមិនមែនជាបញ្ហារបស់ស្រ្តីតែឯកឯងទេ ប៉ុន្តែវាជាបញ្ហារបស់បុរសនិងស្រ្តីទាំងអស់គ្នា។ សង្គមបិតាប្រជាធិតេយ្យក៏ធ្វើឲ្យបុរសក្លាយជាជនរងគ្រោះយេឌ័រដែរ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA, ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ២ កញ្ញា ២០១៩)