កម្ពុជាត្រូវការ១៧៣លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកនៅខេត្តព្រះសីហនុ
បន្ទាប់ពីបានសិក្សាជាមួយក្រុមហ៊ុនចិនលើផែនការមេលើការកសាងប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងព្រះសីហនុនោះ រដ្ឋាភិបាលបានវាយតម្លៃថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនេះត្រូវការថវិកាជាង១៧០លានដុល្លារអាមេរិក។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថា ការធ្វើប្រព័ន្ធដោះស្រាយទឹកកខ្វក់ដូចគ្នានេះនឹងត្រូវយកទៅអនុវត្តនៅខេត្តកំពត កែប កោះកុង បាត់ដំបង និងខេត្តកំពង់ចាមផងដែរ៕