Hello VOA៖ លោក សម រង្ស៉ី ថា អន្តរជាតិគាំទ្រកាន់តែខ្លាំងលើការស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជា
មេដឹកនាំក្រុមជំទាស់គឺលោក សម រង្ស៉ី បានអះអាងពីសុទិដ្ឋិនិយមខ្លាំងចំពោះការគាំទ្រជាអន្តរជាតិលើដំណើរការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យកម្ពុជា ជាពិសេសពីសហរដ្ឋអាមេរិក។ នេះបើតាមការអះអាងរបស់លោក នៅក្នុងកម្មវិធីHello VOA កាលពីយប់ថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ ២០១៩។ លោក សម រង្ស៉ី ថ្លែងដូច្នេះដោយយោងថា សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា។ សេចក្តីស្នើច្បាប់ដែលមានការគាំទ្រទំាងពីរគណបក្សនេះ នឹងដាក់ទណ្ឌកម្មទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិលើមន្ត្រីរដ្ឋាភិបាលកម្ពុជានិងក្រុមយោធា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ សូមស្តាប់ការបកស្រាយពិស្តាររបស់លោក សម រង្ស៉ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១៧ កក្កដា ២០១៩)