ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ក្រុង South Bend រដ្ឋ Indiana ប្រកាស​ចូលរួម​ប្រកួត​តំណែង​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២០


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Pete Buttigieg អភិបាល​ក្រុង South Bend រដ្ឋ Indiana បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បេក្ខភាព​របស់​លោក​សម្រាប់​ការ​ប្រកួត​តំណែង​ប្រធានាធិបតី​អាមេរិក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ ខាង​មុខនេះ។ លោក គឺ​ជា​បេក្ខជន​ម្នាក់ ក្នុង​ចំណោម​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន​នាក់​ទៀត ដែល​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​តែងតាំង​នៅ​ក្នុង​ការ​ជ្រើសរើស​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។ លោក Buttigieg មិន​ត្រូវ​បាន​គេ​ស្គាល់​ប៉ុន្មាន​ទេ​នៅ​លើ​ឆាក​នយោបាយ​ជាតិ​កាល​ពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​ឥឡូវ​នេះ ការ​គាំទ្រ​រូប​លោក​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ។ អ្នកស្រី Esha Sarai នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG