សេដ្ឋកិច្ចអន្តរជាតិភាគទី៣៖ «សេដ្ឋកិច្ចអាមេរិក»
ជាមហាសេដ្ឋកិច្ចលេខ១ សហរដ្ឋអាមេរិកមានឥទ្ធិពលទាំងផ្នែកការទូត យោធា នយោបាយ និងសេដ្ឋកិច្ច។ ស្របពេលជាមួយគ្នានេះ សេដ្ឋកិច្ចអាមេរិកក៏មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨មក។ សម្រាប់ភាគទី៣នៃកម្មវិធីសេដ្ឋកិច្ចអន្តរជាតិរបស់ VOA អ្នកនាង ទែន សុខស្រីនិត នឹងសាកសួរលោក ហេង ឌីណា អ្នកជំនាញខាងសេដ្ឋកិច្ចមួយរូបនៅ រដ្ឋធានីវ៉ាស៊ីនតោន អំពីសក្តានុពលអាមេរិក និងកត្តាប្រឈមនានា៕