Hello VOA សុខភាព៖ ជំងឺឫសដូងបាតកើតលើមនុស្សស្ទើរគ្រប់រូបទាំងអស់
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថាជំងឺឫសដូងបាតគ្មានសញ្ញាបង្ហាញឲ្យគេដឹងជាមុនទេ អ្នកជំងឺអាចដឹងថាខ្លួនថាកើតជំងឺឫសដូងបាតនៅពេលជំងឺនេះចាប់ផ្តើមធ្វើទុក្ខ ដូចជាមានការឈឺចាប់ ធ្លាក់ឈាមស្រស់ៗ និងមានសរសៃឈាមលានចេញមកក្រៅតាមទា្វលាមក។ ជំងឺឫសដូងបាតចែកចេញជាបីប្រភេទ គឺឫសដូងបាតខាងក្រៅ ឫសដូងបាតខាងក្នុង និងឫសដូងបាតខាងក្នុងផងនិងក្រៅផង។ ជំងឺឫសដូងបាតភាគច្រើនកើតលើមនុស្សមានអាយុពី៤៥ឆ្នាំទៅ៦៥ឆ្នាំ៕ (អ្នកស្រីស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២១ មីនា ឆ្នាំ២០១៩)