ត្រីបាឡែន គឺជាមច្ឆាដ៏សំខាន់សម្រាប់អ្នករស់នៅក្នុងរដ្ឋ Alaska
ទីក្រុង Barrow គឺជាទីក្រុងពិសេសមួយក្នុងរដ្ឋ Alaska។ ទីក្រុងដែលស្ថិតនៅប៉ែកខាងជើងបំផុត របស់សហរដ្ឋអាមេរិកមួយនេះ មានជនជាតិដើម ជាអ្នកឆ្លាក់ស្បែកត្រី អ្នកនេសាទ អ្នកស្រាវជ្រាវ និងគ្រូបង្រៀន ដែលព្យាយាមអភិរក្សភាសាដើម Inupiaq ក្នុងរដ្ឋ Alaska របស់ពួកគេ។ ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងវប្បធម៌ Iñupiat គឺត្រីបាឡែន ដែលពួកគេនេសាទធ្វើជាម្ហូបអាហារ ជានិមិត្តរូប និងជាដួងព្រលឹង។ អ្នកស្រី Natasha Mozgovaya នៃVOA បានធ្វើដំណើរទៅកាន់រដ្ឋ Alaska ដើម្បីពិនិត្យមើល ថាតើជីវិតរស់នៅ ក្នុងតំបន់ត្រជាក់រហូតដល់កកនេះ មានលក្ខណៈដូចម្តេច និងធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី