ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី ​វាយ​បក​ទៅ​លោក​ហ៊ុន សែន​ ក្រោយ​ពី​លេច​ធ្លាយ​ខ្សែ​អាត់​សំឡេង​រឿង​ទប់ទល់​បក្ស​ជំទាស់​និង​ការ​ដក ​EBA ​របស់​អឺរ៉ុប


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​គណបក្ស​ជំទាស់​ គឺ​លោក​សម​ រង្ស៉ី ​បាន​វាយ​បក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​វិញ ​ក្រោយពី​មាន​ការ​លេច​ធ្លាយ​ខ្សែអាត់​សំឡេង​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​បាន​រៀបរាប់​ពី​យុទ្ធសាស្ត្រ​កម្ទេច​គណបក្ស​ជំទាស់​ ក្រោយពី​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ពី​កម្ពុជា ​ហើយនឹង​យុត្តិសាស្ត្រ​ទប់ទល់​នឹង​ការ​ប៉ះពាល់​ដោយសារ​តែ​ការ​ដក ​EBA។ ​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​មាន​ការ​ស្តារ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិមនុស្ស​ តែ​កម្ពុជា​មិន​បាន​ធ្វើតាម​នោះ​ទេ។​ ក្នុង​បទសម្ភាសន៍​ជាមួយ​លោក​ សុខ ខេមរា ​នៃ​ VOA ​តាម​ទូរសព្ទ​ពី​ប្រទេស​បារាំង​ លោក​សម រង្ស៉ី ​អះអាង​ជា​ឯកតោ​ភាគី​ដូច​ពេល​មុនៗ​ដែរ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ នឹង​ឈាន​ដល់​ថ្ងៃ​បញ្ចប់​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៩ ​នេះ។ ​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​យោង​ថា​សហគមន៍​អន្តរជាតិ​និង​ពលរដ្ឋ​កម្ពុជា ​នឹង​ដាក់​សម្ពាធ​និង​ប្រឆាំង​នឹង​ការ​ដឹកនាំ​ប្រទេស​របស់​លោក​កាន់តែ​ធ្ងន់​ទៅៗ៕

XS
SM
MD
LG