ម៉ាស៊ីនថតរូបបច្ចេកវិទ្យាខ្ពស់ថតបានផ្សែងពុល
បច្ចេកវិទ្យាប្រើប្រាស់នៅក្នុងបេសកកម្មលំហអាកាសអាចមានតម្លៃថ្លៃ ប៉ុន្តែវាមានអត្ថប្រយោជន៍មួយចំនួនសម្រាប់ភាពផែនដីយើងនេះ។ ឧទាហរណ៍ មានរូបថតគុណភាពខ្ពស់រាប់ពាន់សន្លឹកថតពីភពព្រះអង្គារ ដែលថតដោយម៉ាស៊ីនល្បាតលើភពអង្គារចំនួនពីរគ្រឿងមានឈ្មោះ Spirit និង Opportunity។ ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Carnegie Mellon ក្នុងទីក្រុង Pittsburgh កំពុងប្រើប្រាស់បច្ចេកវិទ្យាដូចគ្នាដើម្បីវិភាគពីការបំពុលខ្យល់អាកាសនៅលើភពផែនដីយើងនេះ។ លោក George Putic នៃ VOA រាយការណ៍ពីទីក្រុង Pittsburgh រដ្ឋ Pennsylvania។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី